រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខ ចំនួន៥កុងទឺន័រ ប្រគល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ

(ព្រះវិហារ)៖ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើន ត្រូវបានលោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ ចាត់តាំងលោក ឯក ឃុនដឿន អភិបាលរង នាំយកទៅប្រគល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ កាលពីថ្ងៃ២៩-៣០ ខែធ្នូ ឆ្នាំ២០២៥នេះ។

នៅនារសៀលថ្ងៃ២៩ ខែធ្នូ ឆ្នាំ ២០២៥ លោក ឯក ឃុនដឿន និងក្រុមការងារ បានចូលសួរសុខទុក្ខ និងចែកជូនអំណោយនៅមណ្ឌលសុវត្ថិភាព មានប្រជាពលរដ្ឋជាជនភៀសសឹក ប្រមាណ១៣០០គ្រួសារ ក្នុងនោះ បានចែក នំ ទឹកដោះគោកូនក្មេង មី ស្ករគ្រាប់ និងតុត្តា ដល់កុមារប្រមាណជាង១០០០នាក់ផងដែរ។

បន្ទាប់មកនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ឯក ឃុនដឿន បានបន្តប្រគល់អំណោយរាប់សិបមុខ សរុបចំនួន៥កុងតឺន័រ ជូនដល់កងទ័ពជួរមុខ ខេត្តព្រះវិហារ ព្រមទាំងជនភៀសសឹក ក្នុងនោះ សំរាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក រួមមាន៖ ទឹកបរិសុទ្ធ អង្រឹង មី ភេសជ្ជៈចម្រុះ អីវ៉ាន់ចម្រុះ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ ធូបមូស+ថ្នាំបាញ់មូស អំបិល ម៉ាស់ ត្រីប្រឡាក់+ត្រីងៀត នំ ទឹកដោះគោចម្រុះ សាប៊ូ ស្ករស ប៊ីចេង សាប៊ូលាងចាន ថ្នាំពេទ្យ អំបុក ឃីដ ត្រីខ អាវរងា ត្រីងៀត និងគោងៀត…។

ក្នុងកាសនោះ លោក ឯក ឃុនឌឿន បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ និងសូមគោរពអរគុណ និងដឹងគុណ ចំពោះបងប្អូនកងកម្លាំងជួរមុខទាំងអស់ ដែលបានឈរជើងយ៉ាងរឹងមាំការពារទឹកដីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង