ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយត្រង់ៗថាលោកចង់គ្រប់គ្រងប្រេងរបស់អ៉ីរ៉ង់

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកចង់គ្រប់គ្រងប្រេងនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយថាទីក្រុងវ៉ាស៊ីនតោនអាចនឹងដណ្ដើមកាន់កាប់ Kharg របស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងបទសម្ភាសន៍ជាមួយ Financial Times លោក ត្រាំ បានធ្វើការប្រៀបធៀបមហិច្ឆតារបស់លោកលើប្រេងរបស់អ៉ីរ៉ង់ ទៅនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ក្នុងប្រទេសវ៉េណេស៊ុយអេឡា ជាទីដែលលោកបានប្រកាសពីបំណងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីគ្រប់គ្រងឧស្សហកម្មប្រេងវ៉េណេស៊ុយអេឡាដោយគ្មានដែនកំណត់ បន្ទាប់ពី ចាប់ពង្រត់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោកយកទៅកាន់សហរដ្ឋអាមេរិកកាលពីខែមករាកន្លងទៅ។

លោក ត្រាំំ បានគូសបញ្ជាក់ដូច្នេះថា «និយាយឱ្យស្មោះជាមួយអ្នក រឿងដែលខ្ញុំចង់ធ្វើ នោះគឺគ្រប់គ្រងប្រេងក្នុងប្រទេសអ៉ីរ៉ង់ ប៉ុន្តែមានពួកមនុស្សឆ្កួតមួយចំនួននៅក្នុងសហរដ្ឋអាមេរិក បាននិយាយថាហេតុអ្វីអ្នកធ្វើដូច្នេះ? ប៉ុន្តែពួកគេជាពួកមនុស្សឆ្កួត»។ លោក ត្រាំបន្ថែមថា «យើងប្រហែលជាដណ្ដើមកាន់កាប់កោះ Kharg ឬក៏ប្រហែលជាយើងមិនធ្វើបែបនេះទេ»

នៅពេលត្រូវបានសាកសួរអំពីស្ថានការណ៍ខ្សែការពាររបស់អ៉ីរ៉ង់លើកោះ Kharg លោក ត្រាំ បាននិយាយថា «ខ្ញុំមិនគិតទេថាពួកគេអាចទប់ទល់បាន។ យើងអាចយកវាបានដោយងាយស្រួល»

 

អត្ថបទដែលជាប់ទាក់ទង