លោក ហ្សេលេនស្គី បង្ហើបថាអ៊ុយក្រែន អាចប្រើវិធីសាស្រ្តនៅសមុទ្រខ្មៅ មកដោះស្រាយបញ្ហាបើកច្រកសមុទ្រ Hormuz

(London, អង់គ្លេស)៖ ក្នុងសុន្ទរកថាជាវីដេអូ ជុំវិញកិច្ចប្រជុំដើម្បីរកវិធីបើកច្រកសមុទ្រ Hormuz ឡើងវិញ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនអាចផ្តល់ក្រុមអ្នកជំនាញ ដែលធ្លាប់ដោះស្រាយការធ្វើនាវាចរណ៍នៅសមុទ្រខ្មៅ ដល់ប្រទេសនានា ពិចារណាជាវិធីសាស្រ្តធ្វើឱ្យច្រកសមុទ្រ Hormuz នៅតែបើកចំហរ អំឡុងពេលនៃសង្រ្គាមមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣​ ខែមេសា ឆ្នាំ២០២៦។

លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «អ៊ុយក្រែន មានជំនាញពាក់ព័ន្ធផ្លូវសមុទ្រ ទាក់ទងនឹងការការពារ ការបើកចរាចរណ៍ផ្លូវសមុទ្រឡើងវិញ»។ លោកបន្ថែមថា «ប្រសិនបើដៃគូរបស់យើង ត្រៀមខ្លួនរួចហើយដើម្បីធ្វើសកម្មភាព យើងនឹងពិចារណាជួយពង្រឹងកម្លាំងពួកគេ តាមវិធីដែលយើងចេះដឹង ស្ទាត់ជំនាញ និងសក្តានុពលនៃបច្ចេកវិទ្យារបស់យើង»

គួរបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែន មានការវិវត្តន៍សមត្ថភាពខាងបច្ចេកវិទ្យារបស់ខ្លួន រួមទាំងដ្រូនសមុទ្រ ដែលអាចឱ្យពួកគេ នៅក្នុងអំឡុងសង្គ្រាម ៤ឆ្នាំមកនេះ ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់លើនាវារុស្ស៉ីនៅឯសមុទ្រខ្មៅ និងបានរារាំងទីក្រុងមូស្គូពីការគ្រប់គ្រងផ្លូវទឹក៕

អត្ថបទដែលជាប់ទាក់ទង