នាវិកថៃ ៣នាក់ជាប់ក្នុងកប៉ាល់ដឹកទំនិញ ដែលត្រូវអ៊ីរ៉ង់បាញ់ប្រហារ គឺស្លាប់ទាំងអស់

នាវិកថៃ៣នាក់ដែលជាប់ក្នុងកប៉ាល់ដឹកទំនិញ Mayuree Naree ក្រោយត្រូវអ៊ីរ៉ង់បាញ់ប្រហារ ពេលនេះត្រូវបានបញ្ជាក់ថា គ្មាននរណាម្នាក់នៅរស់រានមានជីវិតឡើយ។

សារព័ត៌មាន The Nation បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow ដែលថ្លែងក្នុងទីក្រុងបាងកកថា៖ នាវិកជនជាតិថៃទាំង៣នាក់ ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតហើយ។ ថៃកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីធានាឲ្យមានការធ្វើដំណើរដោយសុវត្ថិភាពសម្រាប់នាវាថៃដទៃទៀត ដែលនៅតែជាប់គាំងនៅក្បែរច្រកសមុទ្រ Hormuz។

លោកអះអាងថា ថៃបានជូនដំណឹងនិងផ្តល់ការគាំទ្រដល់គ្រួសាររបស់សមាជិកនាវិកទាំង ៣ នាក់រួចហើយ និងកំពុងបន្តការសម្របសម្រួលជាមួយប្រទេសអូម៉ង់, អ៊ីរ៉ង់ និងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ចំពោះផលវិបាកដែលកើតមានឡើងក្រោយហេតុការណ៍នេះ។

សូមជម្រាបជាថ្មី កប៉ាល់ដឹកទំនិញថៃ Mayuree Naree ត្រូវរងការវាយប្រហារកាលពីថ្ងៃពុធទី១១ខែមីនា អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា៕

ប្រភព៖ The Nation

អត្ថបទដែលជាប់ទាក់ទង