សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថារូបភាពមួយសន្លឹក ដែលថតក្នុងឆ្នាំ១៩៩០ ពិតជានៅខេត្តបាត់ដំបងថ្ងៃ១៥ មីនា ១៩៩០ មែន

(ភ្នំពេញ)៖ តាមរយៈ Channel CoolApp ផ្លូវការ សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦​នេះ បានបញ្ជាក់ថា រូបថតមួយសន្លឹកដែលថតក្នុងឆ្នាំ១៩៩០ ហើយត្រូវបានសម្តេចបង្ហោះកាលពីយប់មិញ គឺពិតជាថតនៅខេត្តបាត់ដំបងថ្ងៃ១៥ មីនា ១៩៩០ មែន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ «តាមអ្នកស្រាវជ្រាវរូបថតនេះពិតជានៅខេត្តបាត់ដំបងថ្ងៃ១៥ មីនា ១៩៩០មែន។ ក្នុងរូបភាពសម្លៀកបំពាក់ដដែលចុះពិនិត្យខ្សែក្រវ៉ាត់ការពារក្រុងពេលព្រឹក បន្ទាប់មកចូលពិនិត្យរោងចក្រផលិតបាវក្រចៅដូនទាវ នៅខេត្តបាត់ដំបង។

ខ្ញុំសូមកែតម្រូវអំពីរដ្ឋមន្ត្រីការពារជាតិ
១៩៨២ ដល់ ១៩៨៥ បង ប៊ូ ថង
១៩៨៥ ដល់ ១៩៨៨ ឯកឧត្តម កុយ ប៊ុនថា
១៩៨៨ ដល់ ២០២៣ សម្តេច ទៀ បាញ់»៕

អត្ថបទដែលជាប់ទាក់ទង