អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យការទម្លាក់ស្លាកយីហោអក្សរចិនផ្សាយពាណិជ្ជកម្មហ្គេមអនឡាញខុសច្បាប់៨កន្លែង នៅក្រុងបាវិត

អាជ្ញាធរខេត្តស្វាយរៀង ដឹកនាំមន្រី្ដជំនាញរួមជាមួយអភិបាលរងក្រុងក្រុងបាវិត បានចុះពិនិត្យផ្ទាល់លើវឌ្ឍនភាពការងារទម្លាក់ស្លាកយីហោដែលមានអក្សរចិន ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មវេបសាយហ្គេមអនឡាញខុសច្បាប់ នៅក្នុងតំបន់រដ្ឋបាលនៃទីតាំងដែលត្រូវបានបិទសៀល (Seal) ចំនួន ៨កន្លែង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងការចុះពិនិត្យនេះដែលដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងលោក រ៉េត រក្សា អភិបាលរងក្រុងបាវិត ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរព័ត៌មានខេត្ត អនុប្រធានការិយាល័យសង្គមកិច្ច និងអនុប្រធានការិយាល័យសាធារណការក្រុងផងដែរ។

សូមបញ្ជាក់ថា ទីតាំងទាំង ៨កន្លែងដែលត្រូវបានចុះពិនិត្យ និងអនុវត្តវិធានការទម្លាក់ស្លាកយីហោរួមមាន៖មជ្ឈមណ្ឌលបាវិតផ្លាហ្សា, ថប់ហ្វាយក្លឹប តុងថាយ, កាស៊ីណូដាយនើសធី, កាស៊ីណូញូវើ, កាស៊ីណូលីម៉ាកាវ, កាស៊ីណូក្រោន, កាស៊ីណូម៉ុកបាយ។

ជាមួយគ្នាផងដែរ ដើម្បីពង្រឹងការគ្រប់គ្រងលើការផ្សាយពាណិជ្ជកម្ម និងលុបបំបាត់រាល់ល្បែងស៊ីសងអនឡាញខុសច្បាប់ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង