ជនរងគ្រោះ៣នាក់ដែលបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅស្រុកកៀនស្វាយ នៅមិនទាន់រកឃើញនៅឡើយ
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ជនរងគ្រោះចំនួន៣នាក់ ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកក្នុងទន្លេ ក្នុងនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅមិនទាន់រកឃើញនៅឡើយទេ ខណៈកម្លាំងជំនាញ និងអាជ្ញាធរនៅតែបន្តស្វែងរកនៅតំបន់ជុំវិញកន្លែងកើតហេតុ។ នេះបើតាមការបញ្ជាក់ពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។


តាមព័ត៌មាន នៅថ្ងៃកើតហេតុ ក្រុមជនរងគ្រោះមានគ្នាសរុបចំនួន១០នាក់ បាននាំគ្នាចុះហាត់សមអុំទូក ង ខ្នាតតូចមួយគ្រឿង បញ្ច្រាសខ្សែទឹកហូរ ហើយបណ្តាលឲ្យគួច និងបុកប៉ះជាមួយសាឡង ក្រឡាប់លិចចូលក្នុងទឹក បាត់ខ្លួនមនុស្សចំនួន៣នាក់ និង៧នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេល។
ក្រោយកើតហេតុ កម្លាំងជំនាញរុករកលើផ្ទៃទឹក៩១១ បានដឹកនាំកម្លាំងចុះទៅទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍ស្វែងរកជនរងគ្រោះជាបន្តបន្ទាប់៕






