Breaking News: លោកឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ បានដាក់ចេញនូវវិធានការចំពោះមន្ត្រីក្រសួងមហាផ្ទៃ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌ បើសិនបើកបរទាំងស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍

Breaking News: លោកឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ រដ្ឋក្រសួងមហាផ្ទៃ​ នៅថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២៦​ បានដាក់ចេញនូវវិធានការចំពោះមន្ត្រីក្រសួងមហាផ្ទៃ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌ បើសិនបើកបរទាំងស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍។ ការណ៍នេះដោយមិនទាន់គិតដល់ការទទួលខុសត្រូវផ្សេងៗនៅឡេីយ។

ទន្ទឹមនេះមន្ត្រីទាំងអស់ក្រសួងមហាផ្ទៃ​ ក៏នឹងទទួលខុសត្រូវផងដែរ​ ប្រសិនទទួលទានគ្រឿងស្រវឹង ហេីយទៅរករឿង​ ឬបង្កហេតុ​ ឬអំពេីអសីលធម៌ក្នុងសង្គម​ ក៏ប្រឈមនឹងការបណ្តេញចេញពីក្របខណ្ឌផងដែរ។

អត្ថបទដែលជាប់ទាក់ទង