បុរសម្នាក់ ច្របាច់.ក សម្លាប់សង្សារក្នុងខុនដូ រួចលោតពីជាន់ទី ១១ បាត់បង់ជីវិត នៅខណ្ឌទួលគោក

ប្រុស-ស្រី ០២ នាក់ ជាសង្សារគ្នា រស់នៅដូចប្តីប្រពន្ធអស់រយៈពេល ០៥ ឆ្នាំ សង្ស័យភ្លើងប្រចណ្ឌ បុរសរូបនោះ សម្រេចចិត្តច្របាច់.ក សម្លាប់នារីជាសង្សារ រួចលោតសម្លាប់ខ្លួនតាមក្រោយ ពីជាន់ទី ១១ នៃអគារខុនដូ ០១ កន្លែង លើផ្លូវលេខ ៥២៤។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ យប់ ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥២៤ សង្កាត់បឹងកក់ទី ០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ពួកគាត់កំពុងអង្គុយនិយាយគ្នាលេងនៅក្រោមខុនដូ ប្រហែលជាង ២០ នាទី។ ក្រោយមក ស្រាប់តែឮសំឡេងលាន់យ៉ាងខ្លាំងដូចផ្ទុះកង់ឡាន។ ស្របពេលនោះ ពួកគាត់នាំគ្នាងាកមើល ប្រទះឃើញបុរសម្នាក់ ពាក់អាវយឺតដៃខ្លី ខោខ្មៅជើងវែង មានសភាពផ្គាប់មុខ ដេកស្លាប់លើថ្លុកឈាម បង្កការភ្ញាក់ផ្អើល រួចក៏បន្តរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមនឹងមន្ត្រីជំនាញកោសល្យវិច័យ បានហ៊ុមព័ទ្ធខ្សែ រួចត្រួតពិនិត្យសាកសព រកឃើញថា សាកសពនារីខាងលើស្លាប់ដោយសារថប់ដង្ហើម (ច្របាច់.ក) រួចសមត្ថកិច្ច ក៏ធ្វើលិខិតប្រគល់ជូនគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង