សម្ដេច ហ៊ុន ម៉ាណែត និងភរិយា ជួបសួរសុខទុក្ខវីរកងទ័ព និងនគរបាល នៅតាមមន្ទីរពេទ្យ រាជធានីភ្នំពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ធ្នូនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងសភរិយា បានបន្តចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
«វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង»។ នេះបើតាមសំណេរលើហ្វេសប៊ុកសម្ដេច។
បើតាមសម្ដេច ហ៊ុន ម៉ាណែត ក្រុមគ្រូពេទ្យទាំងអស់ក៏បានរួមចំណែកយ៉ាងសំខាន់ជួយពិនិត្យព្យាបាលវីរកងទ័ព និងវីរនគរបាល ឱ្យបានឆាប់ជាសះស្បើយដើម្បីបានត្រឡប់ទៅបំពេញភារកិច្ចជូនជូនជាតិ។ «សូមជូនពរដល់បងប្អូនវីរកងទ័ព និងវីរនគបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ»។ នេះជាសាររបស់ប្រមុខរដ្ឋាភិបាល។
អត្ថបទដែលជាប់ទាក់ទង