ប្រេងឆៅឡើងថ្លៃថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយលោក ដូណាល់ ត្រាំ ថាអាមេរិកនឹងបន្តវាយអ៉ីរ៉ង់
(Reuters)៖ តម្លៃប្រេងបានកើនឡើងជាង ៤ភាគរយ នាថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ និយាយថាសហរដ្ឋអាមេរិកនឹងបន្តវាយប្រហារអ៉ីរ៉ង់ រួមទាំងទៅលើគោលដៅថាមពល និងប្រេង ក្នុងប៉ុន្មានសប្តាហ៍ទៅមុខទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រេងឆៅប្រភេទ Brent មានតម្លៃប្រហែល ១០៦ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៤.៨ភាគរយ ខណៈប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ១.០៤ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៤.២ភាគរយ នៅក្នុងម៉ោងជួញដូរព្រឹកនេះ។
ការគំរាមគំហែងចំពោះចរាចរណ៍តាមផ្លូវសមុទ្រ បានកើនឡើងនៅពេលដែលជម្លោះរាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា ខណៈដែលក្រសួងការពារជាតិកាតា បានឱ្យដឹងថាកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលជួលឱ្យក្រុមហ៊ុន QatarEnergy បានរងការវាយប្រហារដោយមីស៉ីលគ្រូសរបស់អ៉ីរ៉ង់ នៅក្នុងដែនទឹករបស់កាតា។ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ការរំខានចំពោះដំណើរការផ្គត់ផ្គង់ នឹងចាប់ផ្តើមប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុប នៅក្នុងខែមេសា៕
