ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ចំនួន០២ករណី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ: ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ចំនួន០២ករណី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

ករណីទី១៖ យកដាវ និងពូថៅ ព្រួ តគ្នាកាប់ បណ្តាលឱ្យរង របួស នៅចំណុចមាត់ទន្លេ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣

ករណីទី២៖ យកដាវនិងរណា ព្រួតគ្នាកាប់បណ្តាលឱ្យរងរបួស និងខូចខាតម៉ូតូចំនួន០១គ្រឿង នៅចំណុចផ្លូវលេខ២១កែងផ្លូវលេខ១១០ ក្រុងតាខ្មៅ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១-ឈ្មោះ ហឿន ប៊ុនលាភ ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្លូវលំ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ មុខរបរ សិស្ស
២-ឈ្មោះ ហ៊ុន វិសាល ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅផ្លូវលំ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ មុខរបរ មិនពិតប្រាកដ
៣-ឈ្មោះ ធី ម៉ា ហៅ ឡា ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅផ្លូវជាតិលេខ១ ភូមិចុងព្រែក សង្កាត់ព្រែកឯ មុខរបរ មិនពិតប្រាកដ
៤-ឈ្មោះ នូ សុបញ្ញា ភេទ ប្រុស ជនជាតិ ខ្មែរ ភូមិដើមមៀន ក្រុងតាខ្មៅ មុខរបរ សិស្ស។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង