បង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិកូរ៉េ និង ខ្មែរ ០៤ នាក់ នៅខណ្ឌចំការមន

ឃាត់ខ្លួនជនជាតិកូរ៉េ និង ខ្មែរ ចំនួន ០៤ នាក់ និង សម្ភារៈមួយចំនួន យកទៅសួរនាំ សង្ស័យជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ជាក់ស្តែង កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦ ក្រោមការចង្អុលបង្ហាញពី លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យរដ្ឋបាល និង បង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ០៣ គោលដៅ ក្នុងមូលដ្ឋាន។

ចំពោះរង្វង់ប្រតិបត្តិការនេះ អាជ្ញាធរជំនាញ បានចុះត្រួតពិនិត្យ ០៣ ទីតាំង (ខុនដូ អាផាតមិន)។ រកឃើញជនបរទេសចំនួន ៥០ នាក់ (១៧ សញ្ជាតិ) មានលិខិតឆ្លងដែន និង ទិដ្ឋាការត្រឹមត្រូវ។ ក្នុងនោះដែរ ឃាត់ខ្លួនជនជាតិកូរ៉េចំនួន ០២ នាក់ (មានដីកាបញ្ជាឲ្យចាប់ខ្លួន/និវេទក្រហម) និង ជនជាតិខ្មែរ ០២ នាក់ ដើម្បីសាកសួរ និង ដកហូតសម្ភារៈបច្ចេកវិទ្យាជាច្រើនគ្រឿង ព្រមទាំងសម្រេចបិទបន្ទប់សង្ស័យជាបណ្ដោះអាសន្ន។

បច្ចុប្បន្ន ជនបរទេស និង ខ្មែរ ចំនួន ០៤ នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួនយកទៅសួរនាំ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង