ហាមឃាត់នារីជាសង្សារ មិនឲ្យធ្វើអត្តឃាតសម្លាប់ខ្លួន បែរជាប្រតាយប្រតប់គ្នា ជ្រុលចាក់ បណ្តាលឲ្យខាងប្រុសស្លាប់ភ្លាមៗ

ហាមឃាត់នារីជាសង្សារ មិនឲ្យធ្វើអត្តឃាតសម្លាប់ខ្លួន បែរជាប្រតាយប្រតប់គ្នា ជ្រុលចាក់ បណ្តាលឲ្យខាងប្រុសស្លាប់ភ្លាមៗ នៅខណ្ឌសែនសុខ។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ៥៣ នាទីព្រឹក ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ នៅចំណុចបន្ទប់ជួលជាន់ទី ២ បន្ទប់លេខ ៤ ភូមិស្នែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង ៤ ទៀបភ្លឺ គេឃើញស្រ្តីខាងលើ ជិះកង់បីឥណ្ឌាមកពីក្រៅ រួចទៅលើបន្ទប់ជួលដែលស្នាក់នៅជាមួយបុរសជាសង្សារ។ ខណៈពេល ដល់ខាងលើបន្ទប់ ស្រ្តីរូបនោះ បានយកកូនកាំបិតបម្រុងធ្វើអត្តឃាត ប៉ុន្តែក៏ត្រូវបុរសជាសង្សារមកឃាត់ បង្កឲ្យកើតមាននូវការប្រតាយប្រតប់គ្នាទៅមក បណ្តាលឲ្យជ្រុលទៅចាក់ចំ ផ្នែកក្រោមផ្ចិតបុរសជាសង្សារ ហូរឈាម រហូតដល់ស្លាប់តែម្តង។ ភ្លាមៗ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការឃាត់ស្រ្តីសង្ស័យខាងលើតែម្តង។

ក្រោយកើតហេតុ ស្រ្តីសង្ស័យ ត្រូវបាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង