សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤”
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤” ។
ការរំលឹកខួបអនុស្សាវរីយ៍លើកទី ២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងស្មារតី រំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លា របស់វីរជន និងវីរយុទ្ធនារី កងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុង បុព្វហេតុ ជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្ត នូវទស្សនៈវិស័យ កម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ស្របពេលដែលប្រទេសជាតិ និងប្រជាពលរដ្ឋយើងទូទាំងប្រទេស ទទួលអំណរសាទរ ថ្ងៃ ជ័យជម្នះ ៧មករា ១៩៧៩ ដល់ ៧មករា ២០២៤ និងអបអរសាទរខួបលើកទី៧០ ទិវាកំណើតកង យោធពលខេមរភូមិន្ទ ៩ វិច្ឆិកា កន្លងមកនេះ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៤ មករា ២០២៤នេះ ៕