អគ្គិភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ(វីដេអូ)
នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ នេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនព័ត៌មានបឋមពី ករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាម នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ខណៈពេលនេះ មានករណីអគ្គិភ័យកំពុងតែឆេះផ្ទះប្រជាពលរដ្ឋ នៅម្តុំចំណតឡានគីឡូម៉ែត្រលេខ ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង ១០:២០ នាទីព្រឹក ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ នេះ។
នេះជាព័ត៌មានបឋម ដែលទទួលបានពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖