ព្រឹកនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង ចាប់ផ្តើមដំណើរការកែសន្លឹក កិច្ចការរបស់បេក្ខជន ដែលចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ រយៈពេល៤ថ្ងៃកន្លង

នាវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការប្រឡងប្រជែង ចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ដែលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃកន្លងមក។

ដោយសារមានភារកិច្ចជាអធិបតី នៃសិក្ខាសាលាថ្នាក់តំបន់ និងបេសកកម្មក្នុងក្របខណ្ឌគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅខេត្តសៀមរាប ព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមានវត្តមានបើកសន្លឹកកិច្ចការសម្រាប់ដំណើរការកំណែដូចសព្វមួយដងនោះទេ។

ទោះបីជាយ៉ាងនេះក្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមការងារ នៅតែបន្តតាមដានយ៉ាងយកចិត្ត ទុកដាក់គ្រប់ដំណាក់កាលទាំងអស់នៃដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនពីចម្ងាយ។

សូមបញ្ជាក់ជូនថា ចាប់តាំងពីថ្ងៃទី២ រហូតមកដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញមានវត្តមាន តាំងពីព្រឹករហូតដល់ពេលរសៀល រយៈពេល ៤ថ្ងៃពេញ ដើម្បីជ្រើសរើសវិញ្ញាសាសម្រាប់ការប្រឡងប្រជែងក៏ដូចជា ដឹកនាំ តាមដាន ត្រួតពិនិត្យ វឌ្ឍនភាពនៃដំណើរការប្រឡងផងដែរ៕

52

អត្ថបទដែលជាប់ទាក់ទង