ជនសង្ស័យ២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្ដិរបស់ពលរដ្ឋ

ភ្នំពេញ៖ កម្លាំងនគរបាការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌទួលគោក និង ប៉ុស្តិ៍មូលដ្ឋានទន្លេបាសាក់ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ដែលតែងតែធ្វេីសកម្មភាព យ៉ាងសកម្ម ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមបណ្តាលមូលដ្ឋានរាជធានីភ្នំពេញ។

នគរបាលបានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង០២នាកមានឈ្មោះ ទី១-ឈ្មោះ សេង សុនី ហៅ ធិ ភេទប្រុស អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ សារុន ចាន់រះ ហៅ រះ ភេទប្រុស អាយុ១៨ឆ្នាំ។

នគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវជាច្រើនករណី។ នគរបាលបានសង្កត់ធ្ងន់ថា ការិយាល័យជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀត សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។

គួរបញ្ជាក់ផងដែរកាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៥:៤៦នាទីទៀបភ្លឺ ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច មានស្ថានទំនង់ទោសដោយ (ឆក់កាបូប) នៅចំនុច បាសាក់លេន តាមបណ្ដោយផ្លូវលេខ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង