ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ-១៩ សម្រាប់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ-១៩ សម្រាប់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នៅក្នុងប្រទេសកម្ពុជា។
តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា តួលេខអ្នកឆ្លងក្នុងថ្ងៃនេះ គឺមានករណីឆ្លងថ្មីចំនួន ៨ នាក់សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ករណីជាសះស្បើយ ០ នាក់ និង ករណីស្លាប់ ០ នាក់ ខណៈកាលពីថ្ងៃទី ២១ កន្លងទៅក៏មានករណីឆ្លងក្នុងសហគមន៍ ៨ ករណីដូចគ្នាផងដែរ។
គួរឱ្យដឹងផងដែរថា គិតត្រឹមតួលេខថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៩ ៣៧១ ករណី ជាសះស្បើយសរុប ១៣៦ ២៩១ ករណី ស្លាប់សរុប ៣ ០៥៦ ករណី ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ២១ ២៤៦ ករណី និង ករណីឆ្លងក្នុងសហគមន៍សរុបចំនួន ១៧ ៥៤១ ករណី៕