ក្រសួងសុខាភិបាលប្រកាសបញ្ចេញតួលេខអ្នកឆ្លងជំងឺកូវីដថ្មី ៧ នាក់ទៀតហើយ រកឃើញក្នុងសហគមន៍
នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ-១៩ សម្រាប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ នៅក្នុងប្រទេសកម្ពុជា។
តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា តួលេខអ្នកឆ្លងក្នុងថ្ងៃនេះ គឺមានករណីឆ្លងថ្មីចំនួន ៧ នាក់សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ករណីជាសះស្បើយ ០ នាក់ និង ករណីស្លាប់ ០ នាក់។ នេះសរបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៣ នាក់ សុទ្ធតែជាករណីក្នុងសហគមន៍។
គួរឱ្យដឹងផងដែរថា គិតត្រឹមតួលេខថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៩ ៣៧៨ ករណី ជាសះស្បើយសរុប ១៣៦ ២៩១ ករណី ស្លាប់សរុប ៣ ០៥៦ ករណី ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ២១ ២៤៦ ករណី និង ករណីឆ្លងក្នុងសហគមន៍សរុបចំនួន ១៧ ៥៤៨ ករណី៕