លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានី ទៅគោរពវិញ្ញាណក្ខន្ធសពវីរបុរសជាតិរូបនេះ នាព្រឹកថ្ងៃទី១១ ខែធ្នូ

វីរយុទ្ធជនពលី សៅ វីរៈ ដារ៉ា
ព្រិន្ទបាលឯក សៅ វីរៈដារ៉ា យោធិននៃកងពលធំ អន្តរាគមន៍លេខ៣ កងទ័ពជើងគោក បានពលីជីវិតដ៏អង់អាចក្លាហាននៅលើសមរភូមិប្រយុទ្ធតទល់ប្រឆាំងទ័ពថៃឈ្លានពាន នៅទិសមុំ៣ ខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែធ្នូ ក្នុងអាយុ២៧ឆ្នាំ។

«បងសន្យាថាដើរលេងឆ្លងឆ្នាំបីនាក់កូន ចុះម្តេចពេលនេះបំភ្លេចសន្យា។ វត្តធ្លាប់តែមកធ្វើបុណ្យជាមួយគ្នា តែឥលូវបែរជាចាំទទួលសពប្តីទៅវិញ ឈឺយ៉ាងណាទៅប្តីអើយ»។ នេះជាសារទួញសោករបស់ភរិយា ព្រិន្ទបាលឯក សៅ វីរៈដារ៉ា ដែលបានចាកចេញពីភរិយា និងកូនស្រី ក៏ដូចជាជនរួមជាតិទាំងមូលគ្មានថ្ងៃត្រឡប់ ។

 

អត្ថបទដែលជាប់ទាក់ទង