គ្រឹះស្ថានសិក្សាក្នុងខេត្តបាត់ដំបង ជាប់ព្រំដែនថៃ រៀបចំសាងសង់លេនដ្ឋានដើម្បីការពារលោកគ្រូ និងសិស្ស ដើម្បីអាចរៀនរស់ក្នុងសង្គ្រាម
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសាងសង់លេនដ្ឋាននៅតាមគ្រឹះស្ថានសិក្សា ក្នុងភូមិសាស្រ្តស្រុកទាំង៤ ដែលជាប់ព្រំដែនថៃ និងស្រុកបាណន់ (ស្រុកដែលបានផ្អាកការសិក្សាកន្លងមក) សរុបចំនួន ៧សាលា ដើម្បីហ្វឹកហាត់គ្រូ និងសិស្សានុសិស្ស អំពីយុទ្ធសាស្រ្តការងារខ្លួនពីសង្គ្រាម។
ទីតាំងដែលបានពិនិត្យ និងត្រៀមសាងសង់លេនដ្ឋានមាន ៧សាលារួមមាន៖ វិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ស្រុកសំពៅលូន, អនុវិទ្យាល័យ កូនភ្នំ៣២ ស្រុកសំពៅលូន, វិទ្យាល័យ ពេជ្រចិន្ដា ស្រុកភ្នំព្រឹក, វិទ្យាល័យ កំរៀង ស្រុកកំរៀង, វិទ្យាល័យ សំឡូត ស្រុកសំឡូត, វិទ្យាល័យ ហ៊ុន សែន ភ្នំសំពៅ ស្រុកបាណន់ និង អនុវិទ្យាល័យ សម្ដេចឪសម្ដេចម៉ែ ភ្នំសំពៅ ស្រុកបាណន់៕
