រុស្ស៉ី ប្រកាសអាសន្នទឹកជំនន់ នៅទីក្រុងនៃតំបន់ភាគខាងត្បូង
(Dagestan)៖ អាជ្ញាធរនៅក្នុងទីក្រុងនៃតំបន់ Dagestan ភាគខាងត្បូងនៃប្រទេសរុស្ស៉ី បានប្រកាសភាពអាសន្ន នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនាំឱ្យមានទឹកជំនន់រីករាលដាល និងកាត់ផ្តាច់ចរន្តអគ្គិសនី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋបាលក្រុង Makhachkala បានឱ្យដឹងតាមបណ្តាញតេឡេក្រាម ថាសេវាសង្គ្រោះបន្ទាន់ត្រូវបានដាក់ឱ្យត្រៀមលក្ខណៈ កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីដោះស្រាយផលវិបាក ហើយជំនួយនឹងត្រូវបានផ្តល់ជូនអ្នកស្រុកដែលរងផលប៉ះពាល់។
មនុស្សជាង ៣២៧ ០០០នាក់នៅតែគ្មានថាមពលនៅក្នុងទីក្រុង Dagestan ដោយសារតែអាកាសធាតុអាក្រក់។ អភិបាលតំបន់ លោក Sergei Melikov បាននិយាយថា សេវាសង្គ្រោះបន្ទាន់ និងក្រុមមន្ត្រីបានរៀបចំសម្រាប់លក្ខខណ្ឌអាកាសធាតុកាន់តែអាក្រក់ ប៉ុន្តែស្ថានភាពជាក់ស្តែងគឺលើសពីការព្យាករណ៍។ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់នេះ នឹងបន្តរហូតដល់ថ្ងៃអាទិត្យ៕
