សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ បានផ្ញើសារទៅ​កាន់​អ្នក​សារព័ត៌មានថៃ ក៏ដូចជាបញ្ជាក់ឡើងវិញនូវជម្រើសរបស់កម្ពុជាក្នុងការដោះស្រាយ​បញ្ហា​ព្រំ​ដែន​​ជា​មួយប្រទេសថៃ។ សម្តេចតេជោ បានថ្លែងថា ប្រសាសន៍របស់សម្តេចនៅភូមិរង់ចាំ (មជ្ឈ​មណ្ឌល​ជន​ភៀសសឹក) គឺបានបញ្ជាក់ច្បាស់ណាស់ពីជម្រើសរបស់កម្ពុជាក្នុងការដោះស្រាយ​បញ្ហា​ព្រំដែន គឺជម្រើសសន្តិវិធីក្នុងការដោះស្រាយបញ្ហាព្រំដែន មិនមែនប្រើកម្លាំងយោធានោះទេ។

ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ខ្ញុំមិនបានឱ្យជ្រើសរើសមធ្យោបាយយោធា គឺខ្ញុំចង្អុលបង្ហាញឱ្យយកមធ្យោបាយសន្តិវិធី ហើយខ្ញុំ បានដាក់ចេញមធ្យោបាយនេះ ជាកម្មវិធីនយោបាយសម្រាប់ការឃោសនារកសំឡេង​ឆ្នោតនៅ​ឆ្នាំ​២០២៧ និង២០២៨ គឺគណបក្សប្រជាជនកម្ពុជា ជ្រើសរើសមធ្យោបាយសន្តិវិធី សម្រាប់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ»

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យក្បាលម៉ាស៊ីនថៃ កែតម្រូវលើការផ្សាយរបស់ខ្លួន ដោយ​យក​ប្រសាសន៍សម្តេចទៅចុះផ្សាយឱ្យច្បាស់។ សម្តេចតេជោ បានថ្លែងបន្តថា សម្តេចមិន​ជឿថា​អ្នក​នយោបាយល្ងង់ទៅជឿលើការផ្សាយរបស់សារព័ត៌មានថៃនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង