ព្រះអង្គម្ចាស់ក្សត្រី សព្វព្រះរាជហឫទ័យ និងមានព្រះបន្ទូលកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះប្រាសាទអង្គរវត្ត
(សៀមរាប)៖ ដោយទទួលបានមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត,លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានអមដំណើរព្រះអង្គម្ចាស់ក្សត្រី Benedikte Astrid Ingeborg Ingrid យាងទត ភាពអច្ឆរិយៈរបស់ប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកទទួលស្គាល់ដោយអង្គការ UNESCO។
ក្នុងឱកាសនោះ ព្រះអង្គម្ចាស់ក្សត្រី បានសព្វព្រះរាជហទ័យ និងមានព្រះបន្ទូលកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះប្រាសាទអង្គរវត្តដែលសក្តិសមជាសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យរបស់កម្ពុជា និងមនុស្សជាតិទាំងមូល៕
