រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះពិនិត្យការចាប់ផ្តើមដំណើរការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានចាប់ផ្តើមអនុវត្តការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស និងការកែទម្រង់រដ្ឋបាលសាធារណៈ។

ក្នុងឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ដំណើរការនៃការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមអង្គភាពចំណុះក្រសួងទេសចរណ៍ ដើម្បីតាមដានវឌ្ឍនភាពការងារ និងធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយតម្លាភាព ប្រសិទ្ធភាព និងទទួលបានទិន្នន័យត្រឹមត្រូវ។

ការធ្វើជំរឿនមន្ត្រីរាជការនេះ មានគោលបំណងប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីរាជការដែលកំពុងបំពេញការងារជាក់ស្តែង ឱ្យមានភាពច្បាស់លាស់ ឯកភាព និងអាចប្រើប្រាស់រួមគ្នាបាន សម្រាប់គាំទ្រដល់ការគ្រប់គ្រងរដ្ឋបាលសាធារណៈ ការរៀបចំផែនការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងសមត្ថភាពស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព។

សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល និងការកសាងរដ្ឋបាលសាធារណៈទំនើប ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង