តុលាការសម្រេចដោះលែងលោក K01 ឲ្យនៅក្រៅឃុំវិញ
លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញដីកាបង្គាប់ឲ្យប្រធានពន្ធនាគារព្រៃ ស ដោះលែងជនត្រូវចោទឈ្មោះ ឃឿន សុឡា ហៅ K01 ឲ្យនៅក្រៅឃុំវិញ បន្ទាប់ពីចេញដីការបង្គាប់ឲ្យឃុំខ្លួនបានមួយយប់។

លោក ឃឿន សុឡា ហៅ K01 ជាប្រធាក្រុមហ៊ុនអចលនទ្រព្យK01 កាលពីថ្ងៃទី២ ខែកក្កដា ត្រូវបានលោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ម១ (ពន្ធនាគារព្រៃ ស)បណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ ហិង្សាដោយចេតនា តាមបញ្ញត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។
យោងតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ ទោះបីយ៉ាងណា ក្នុងដីកាបង្គាប់ដោះលែងលោក ឃឿន សុឡា ហៅ K01 នេះ មិនមានការបញ្ជាក់ពីមូលហេតុអ្វីនោះទេ៕


