ពលរដ្ឋប្រទះឃេីញហ្វូងសត្វខ្ទីងធំៗ ខណៈ​ដើររកស៊ីស្មៅនៅតាមបណ្តោយ​ដងផ្លូវអ្នកធ្វើដំណើរ

សត្វខ្ទីងមួយហ្វូងធំត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញក្នុងព្រៃសហគមន៍វាលកន្សែង ស្ថិតនៅភូមិ​វាល​កន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ខណៈសត្វខ្ទីងទាំងហ្វូងកំពុង​ដើររកស៊ីស្មៅនៅតាមបណ្តោយ​ដង​ផ្លូវអ្នកធ្វើដំណើរឆ្លងកាត់ទៅមកពីស្រុកឆ្លូង ខេត្តក្រចេះ ឆ្ពោះទៅស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ។

ការបង្ហាញវត្ថមាននៃហ្វូងសត្វខ្ទីងទាំងនោះ បានកំពុងទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋានខេត្តក្រចេះ និងអ្នកធ្វើដំណើរ ជាពិសេសអ្នកដែលនិយមធ្វើដំណើរកម្សាន្ត​ដើម្បីបានមើលផ្ទាល់។

តាមការឲ្យដឹងពីអាជ្ញាធរមូលដ្ឋាន សត្វខ្ទីងនៅក្នុងព្រៃសហគមន៍វាលកន្សែងធំ-តូច មានចំនួនប្រមាណ​ជាងចន្លោះពី ២០ ទៅ ៣៥ ក្បាល ដែល​ត្រូវបានការពារនិងអភិរក្សាយ៉ាងយកចិត្តទុកដាក់​ពី​សហគមន៍ និងអង្គការដៃគូ អង្គការដើម្បីជីវភាព និងព្រៃឈើ Forests and Livelihood Organization (FLO) ក៏ដូចជា មន្ត្រីអភិរក្សសត្វព្រៃថ្នាក់ជាតិ ផងដែរ។

សហគមន៍នេះ បង្កើតឡើងនៅឆ្នាំ ២០០៧ និងមានសត្វកម្រៗ ជាច្រើនប្រភេទ ដូចជា សត្វខ្ទីង ខ្លាឃ្មុំ សត្វតូច ស្វាមុខស និងសត្វស្លាប។

សត្វខ្ទីង ជាប្រភេទសត្វថនិកសត្វចតុបាទ ដែលមានមាឌធំជាងគេបំផុតនៅលើពិភពលោក។ សត្វព្រៃកម្រមួយប្រភេទនេះ បច្ចុប្បន្នត្រូវបានចាត់ថ្នាក់ចូលក្នុង «បញ្ជីក្រហមរបស់អង្គការ IUCN» ជាប្រភេទសត្វ «ងាយរងគ្រោះថ្នាក់ជាសាកល»

អត្ថបទដែលជាប់ទាក់ទង