លាតត្រដាងល្បិចពុតត្បុតថៃ ! CMAC ទម្លាយទំហំមហន្តរាយគ្រា.ប់បែ.ក និងការបំផ្លាញសម្បត្តិវប្បធម៌ខ្មែរពីសំណាក់ទាហានថៃ
រាជធានីភ្នំពេញ ៖ លោក ហេង រតនា បានប្រកាសថា ៖ អស់ឆ្ងល់ហ្នង! ថៃខិតខំកែប្រែប្រកែក ទម្លាក់កំហុស និងបង្វែរសាច់រឿងពិត ប្រឌិតរឿងថ្មី ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន! ក្នុងគោលបំណងមួលបង្កាច់កម្ពុជា នូវតួលេខជនភៀសសឹកចំនួនជាង៦៥០.០០០នាក់ នៃរបាយការណ៍អង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិលើកឡើង ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានប្រកាសនាព្រឹកថ្ងៃទី១១ ខែសីហានេះថា ៖ សូមបញ្ជាក់ថា តំបន់ស៊ីវិលជាក្រុង និងភូមិចំនួន៣៤៩ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបា.ញ់ផ្លោងគ្រា.ប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងគ្រាប់យុទ្ធភណ្ឌទូទៅ គឺមានចំនួន៩១.៤១១គ្រួសារ គិតជាមនុស្សរាយមានចំនួន៣៦៤.៩៨៤នាក់។
បច្ចុប្បន្ននេះ អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានរួចរាល់ហើយបានចំនួន៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង៣.៨០០គីឡូម៉ែត្រក្រឡា ។ តួរលេខនេះមិនគិតចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជន ដែលបានរត់បោះបង់ចោល ដោយសារការភ័យខ្លាចនៃសង្គ្រាមហើយ រងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ ។
លោកបានបន្ថែមថា ភស្តុតាងក្រៅពីជនរងគ្រោះ នៅមានប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម អគារតូចធំ….រាប់ម៉ឺនខ្នង ដែលរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលឃោរឃៅ ដោយការបា.ញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងអាវុធ/សារធាតុគីមី កំពុងតែឈរទន្ទឹងរង់ចាំយ៉ាងសង្វេករកយុត្តិធម៌៕
