លោក​ ពូ ទីន​ អះ​អាង​ថា រុស្ស៊ី កំពុង​ឈ្នះ​លើ​សមរភូមិ​​សង្រ្គាម​ជាមួយ​អ៊ុយក្រែន​​

ប្រធានាធិបតីរុស្ស៊ី​ លោក​ ​វ្ល៉ាឌីមៀរ ពូទីន បានលើក​ឡើង​កាលពីថ្ងៃ​អង្គារថា រុស្ស៊ី​កំពុងឈ្នះ​សង្គ្រាមនៅអ៊ុយក្រែន និង បានពណ៌នា​អំពី​ថ្នាក់ដឹកនាំអ៊ុយក្រែន​ ដោយ​ហៅថាជា «ភេរវករ»​ ដែល​ទីក្រុងមូស្គូ​មិនអាចចរចា​ជាមួយ​បានទេ។ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​រ៉យ​ទ័រ ផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ ២០២៦ ។

ប្រធានាធិបតីរុស្ស៊ី​ លោក​ ​វ្ល៉ាឌីមៀរ ពូទីន 

ក្នុងមតិយោបល់​លម្អិត​បំផុត​លើសង្គ្រាម​អស់រយៈ​ពេល​ជាច្រើនសប្តាហ៍ លោក ពូទីន បាន​ទទួលស្គាល់ថា ការវាយប្រហាររបស់អ៊ុយក្រែន​ក្នុង​ប្រទេសរុស្ស៊ី​បង្កការខូចខាតពិតប្រាកដ ហើយ បាននិយាយថា ​ដ្រូន​អ៊ុយក្រែន​ ​បង្កបញ្ហាប្រឈម​យ៉ាង​​ជាក់លាក់​។

លោក​ ពូ​ទីន​ បន្ត​​ថា រុស្ស៊ី​កំពុងឈានទៅ​មុខនៅ​លើសមរភូមិ ហើយ​បានប្រាប់អ្នកយកព័ត៌មាន​ថា៖ « ខ្ញុំមិនមានការសង្ស័យ​ទេ​ ថា​សត្រូវ​នឹង​បរាជ័យ​»។ លោកបដិសេធ​ ​មិន​និយាយថាពេលណា​នឹង​កើតឡើងនោះ​ទេ។

ប្រធានាធិប​តី​រុស្ស៊ី​រូប​នេះ​បន្ត​ថា​៖ « ពាក្យ​ចចាមអារ៉ាម​ថា រុស្ស៊ី​នឹងត្រូវបង្ខំ​ចិត្ត​បញ្ជាឱ្យមានការចល័តយោធា​ថ្មី គឺ​ជារឿង​មិន​សម​ហេតុផល​ទាំង​ស្រុង​»។

លោក​ ពូទីន និយាយថា កងទ័ពរុស្ស៊ី​បានដណ្តើមយក​ដី ២៧០គីឡូម៉ែត្រការ៉េ​នៃ​តំបន់ Donetsk​ ភាគខាងកើត​អ៊ុយក្រែន​ក្នុង​ខែ​សីហា ​ហើយ​កងទ័ពអ៊ុយក្រែនមួយក្រុមធំត្រូវបាន​ឡោមព័ទ្ធ។

លោកបន្ថែម​ ថា រុស្ស៊ីបន្តឈានទៅ​មុខឆ្ពោះទៅ​រកទីក្រុង Sloviansk និង Kramatorsk ដោយ​លើក​ឡើង​ថា កងកម្លាំងរបស់ទីក្រុងមូស្គូ​ កំពុងរៀបចំធ្វើការ​វាយប្រហារ​ដ៏ធំប្រឆាំង​នឹងហេដ្ឋារចនាសម្ព័ន្ធ​ថាមពលនៅអ៊ុយក្រែន​។

មុននេះ​បន្តិច​ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូ​ឌី​មៀរ ហ្សេលេន​ស្គី បានព្រមាន​ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដំណើរ​ថា ដែនអាកាសរុស្ស៊ីនឹងមិនមានសុវត្ថិភាព​ទេ​ ហើយពោរពេញទៅ​ដោយដ្រូន​ របស់​អ៊ុយក្រែន។

លោក​បន្ត​ថា​៖ « ថ្ងៃនេះ យើង​ចង់ព្រមានក្រុមហ៊ុន​អាកាសចរណ៍ទាំង​អស់ដែល​ប្រើប្រាស់ដែនអាកាសរុស្ស៊ី ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ​និង​មនុស្ស​គ្រប់​គ្នា​នៅ​តែ​ប្រើប្រាស់​អាកាសយានដ្ឋាន​សំខាន់ៗរបស់រុស្ស៊ី ថា ដែនអាកាសរុស្ស៊ី​ កំពុង​គ្មាន​សុវត្ថិភាពទាំងស្រុងទេ»៕

អត្ថបទដែលជាប់ទាក់ទង