សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក Ignazio Cassis អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធស្វីស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាសដែល លោក Ignazio Cassis អញ្ជើញដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕




