អគ្គិភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ(វីដេអូ)

នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ នេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនព័ត៌មានបឋមពី ករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាម នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ខណៈពេលនេះ មានករណីអគ្គិភ័យកំពុងតែឆេះផ្ទះប្រជាពលរដ្ឋ នៅម្តុំចំណតឡានគីឡូម៉ែត្រលេខ ៩​ សង្កាត់ច្រាំងចំរេះ​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង​ ១០:២០​ នាទីព្រឹក​ ថ្ងៃទី ៣០​ ខែមេសា​ ឆ្នាំ ​២០២៤ នេះ​។

នេះជាព័ត៌មានបឋម ដែលទទួលបានពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង