ផ្ទុះការចាប់អារម្មណ៍! ជនបរទេសក្នុង Tik Tok ម្នាក់ ពូកែខាងកាត់តវីដេអូចាប់យករូបសំណាក់ក្នុងប្រទេសកម្ពុជា(វីដេអូ)

អ្នកលេងបណ្តាញសង្គម Tik Tok និយមទស្សនាវីដេអូប្លែកៗ បង្កើតមកមានការច្នៃប្រឌិតពីជនបរទេស ពាក់ព័ន្ធនឹងប្រទេសកម្ពុជា ច្បាស់ជាធ្លាប់អូសឃើញវីដេអូរបស់ជនបរទេសម្នាក់ រមែងចាប់រូបសំណាក់នេះ រូបសំណាក់នោះពីទីតាំងដើមនានា តាមរយៈការកាត់តរបស់លោក។

បុរសជនជាតិបរទេស កំពុងផ្ទុះការចាប់អារម្មណ៍លើបណ្តាញសង្គម Tik Tok នោះ គឺមានគណនីឈ្មោះ Pedro_Z ដែលលោកក៏អាចនិយាយភាសាខ្មែរបានផងដែរ។

ក្នុងនោះ គេឃើញថាវីដេអូ ដែលលោកទទួលបានការចាប់អារម្មណ៍នោះ គឺការបង្ហាញពីទង់ជាតិកម្ពុជា ព្រមទាំងការបង្ហោះវីដេអូបែបកម្សាន្តតាមរយៈការកាត់តយ៉ាងជំនាញ ដូចពិតៗតែម្ដង។

លោក Pedro បានកាត់តវីដេអូ ដកនូវរូបសំណាក់ពីកន្លែងដើមចេញរួមមាន ការចាប់យករូបទុរេនចេញពីរង្វង់មូលទុរេននៅទីរួមខេត្តកំពត, ការចាប់យកតោ ១ ក្បាល ចេញពីរង្វង់មូលតោ ២ ក្រុងព្រះសីហនុ និង ការចាប់យកក្តាមសេះ ចេញពីរូបសំណាក់ក្តាមសេះនាខេត្តកែបជាដើម។

វីដេអូកាត់តនោះដែរ លោក Pedro ទទួលបានការចាប់អារម្មណ៍ និង សរសើរយ៉ាងខ្លាំងពីស្នាដៃ ក៏ដូចជាគំនិតនៃការច្នៃប្រឌិតរបស់លោក ដែលចេះរកនឹកឃើញមាតិកាប្លែក ព្រមទាំងបែបកម្សាន្តជូនអ្នកទស្សនា៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២៖

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ៣៖

អត្ថបទដែលជាប់ទាក់ទង