ផ្ទុះការចាប់អារម្មណ៍! ទេព បូព្រឹក្ស ត្រៀមសម្ពោធ MV ថ្មី «ទេវរាជ» ឈុតធំ ស្នើឱ្យអ្នកចូលរួមទាំងអស់ស្លៀកឈុតបុរាណ
ពិតណាស់ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំង ដែលបានឃើញអ្នកនាងបញ្ចេញនូវ Teaser ស្នាដៃ MV បទចម្រៀងថ្មី គឺ «ទេវរាជ» ត្រឹមតែប៉ុន្មានវិនាទី មានភាពអស្ចារ្យ និង ព្រឺសម្បុរខ្លាំង។
Teaser ប៉ុន្មានវិនាទីនៃ MV បទចម្រៀង «ទេវរាជ» របស់តារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានមហាជនអ្នកគាំទ្រសរសើរ និង បង្ហាញការពេញចិត្តខ្លាំង ដែលគិតថា MV ថ្មីមួយនេះ ជាស្នាដៃ MV ដ៏អស្ចារ្យទី ២ បន្ទាប់ពី MV បទ «Top of Lady» របស់អ្នកនាង ផ្ទុះល្បីខ្លាំងកាលពីអំឡុងឆ្នាំ ២០២១។
យ៉ាងណាមិញ បើតាមរយៈការបង្ហាញ Poster ផ្សេងៗ ព្រមទាំង Teaser នៃ MV ថ្មីនេះ បានឱ្យដឹងថាមិនចាញ់បទ «Top of Lady» ឡើយ ដោយមានគោលបំណងចង់បង្ហាញពីអត្តសញ្ញាណខ្មែរ និង លើកស្ទួយនូវវប្បធម៌ អរិយធម៌ និង សម្បត្តិដ៏រុងរឿងផ្សេងៗរបស់ខ្មែរជាច្រើន។
លើសពីនេះ តារាស្រី ទេព បូព្រឹក្ស ក៏បានប្រកាសសម្ពោធនូវ MV បទថ្មី «ទេវរាជ» នេះ នៅថ្ងៃទី ២៦ ខែឧសភា ខាងមុខក្នុងសាលមហោស្របកោះពេជ្រ ថែមទាំងបានស្នើសុំអ្នកចូលរួមទាំងអស់ឱ្យស្លៀកពាក់ឈុតបែបប្រពៃណីបុរាណខ្មែរ ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និង ជួយផ្សព្វផ្សាយថែរក្សានូវវប្បធម៌ប្រពៃណីរបស់ខ្មែរមួយកម្រិតទៀតផង៕