ថ្ងៃនេះឆ្នាំមុន កម្ពុជា ត្រៀមវាយជួងទូងស្គរគ្រប់វត្ត អបអររមណីយដ្ឋានប្រាសាទខ្មែរមួយនេះ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ជាខួបរយៈពេលមួយឆ្នាំ ដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ របស់អង្គការយូណេស្កូ។

ជាក់ស្ដែង កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ របស់អង្គការយូណេស្កូ នៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្នុងនោះផងដែរ ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទ ចុះរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរៀបចំវាយជួង រគាំង និង ទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និង សាលាបុណ្យទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមៗគ្នា កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅ វេលាម៉ោង ៧:០០ នាទីព្រឹក យ៉ាងឱឡារិក៕

អត្ថបទដែលជាប់ទាក់ទង