ជនជាតិថៃចំនួន ២ នាក់ ត្រូវបានគេឃាត់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី និង អាចទទួលទោសប្រហារជីវិត ក្រោយចាប់បានថាលួចលាក់ជួញដូរគ្រឿងញៀននៅលើកោះបាលី
សារព័ត៌មាន South China Morning Post បានរាយការណ៍ឱ្យដឹងថា មានជនជាតិថៃចំនួន ២ នាក់ ត្រូវបានគេឃាត់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី និង អាចទទួលទោសប្រហារជីវិត ក្រោយចាប់បានថាលួចលាក់ជួញដូរគ្រឿងញៀននៅលើកោះបាលី។
តាមព័ត៌មានបានឱ្យដឹងថា ខាងអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានចាប់ខ្លួនជនជាតិថៃចំនួន ២ នាក់ នៅអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai នាកោះបាលី កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ដោយចោទប្រកាន់ទៅលើការជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីន និង MDMA ។
ព័ត៌មានបានបញ្ជាក់ថា ជនជាតិថៃទាំង ២ នាក់នេះ បានយកគ្រឿងញៀនទៅលក់ឱ្យជនជាតិឥណ្ឌូនេស៊ី ២ នាក់ទៀតនៅលើកោះបាលី ដែលចុងក្រោយក៏ត្រូវអាជ្ញាធរក្របួចបានទាំង ៤ នាក់ ហើយនឹងអាចប្រឈមចំពោះការកាត់ទោសប្រហារជីវិតទៀត ក្រោយពីស៊ើបអង្កេតការពិតរួចរាល់៕
ប្រភព៖ South China Morning Post