រដ្ឋមន្ត្រីកសិកម្មជប៉ុន លោក Taku Eto បាននិយាយនៅថ្ងៃពុធនេះថា លោកបានដាក់លិខិតលាលែងពីតំណែងរួចហើយ ដោយសារការនិយាយមិនសមរម្យអំពីការទិញអង្ករ ដែលបានធ្វើឱ្យសាធារណជនខឹងសម្បា
រដ្ឋមន្ត្រីកសិកម្មជប៉ុន លោក Taku Eto បាននិយាយនៅថ្ងៃពុធនេះថា លោកបានដាក់លិខិតលាលែងពីតំណែងរួចហើយ ដោយសារការនិយាយមិនសមរម្យអំពីការទិញអង្ករ ដែលបានធ្វើឱ្យសាធារណជនខឹងសម្បា។
ទីភ្នាក់ងារព័ត៌មាន AP ចុះផ្សាយថា លោក Eto បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បានទទួលយកសំណើសុំលាលែងនេះហើយ។
លោក Eto បានរងការរិះគន់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីលោកបាននិយាយថា លោកមិនចាំបាច់ទិញអង្ករទេ ដោយសារអំណោយពីអ្នកគាំទ្ររបស់លោក ហើយលោកថែមទាំងអាចលក់អង្ករទាំងនោះបានទៀតផង។
ការលើកឡើងបែបនេះបានបង្កឱ្យមានការខឹងសម្បាជាសាធារណៈ ខណៈដែលពលរដ្ឋអ្នកប្រើប្រាស់កំពុងជួបការលំបាកដោយសារតែកង្វះអង្ករ និងតម្លៃអង្ករកើនឡើងខ្ពស់។
កំហុសរបស់លោក អេតូ និងការលាលែងពីតំណែងនេះអាចបង្កផលប៉ះពាល់បន្ថែមទៀតដល់រដ្ឋាភិបាលភាគតិចរបស់លោកនាយករដ្ឋមន្ត្រី Ishiba ដែលបច្ចុប្បន្ននេះកំពុងតស៊ូ និងកំពុងបាត់បង់ការគាំទ្រពីសាធារណជន៕