ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជួបមួយសំណេះសំណាលជានិស្សិតសិក្សា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ចំនួន៧៦រូប
នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជានិស្សិតសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ចំនួន៧៦រូប ដែលចុះធ្វើកម្មសិក្សា លើជំនាញសន្តិសុខ អត្តសញ្ញាណកម្ម ស៊ើបអង្កេតព្រហ្មទណ្ឌ សណ្ដាប់ធ្នាប់សាធារណៈ ភាសា
អង់គ្លេសកិច្ចការនគរបាល និងប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីប្រមូលទិន្នន័យ និងឯកសារពាក់ព័ន្ធ រយៈពេល០៣សប្ដាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕