សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីរំលោភសម្លាប់យុវតីម្នាក់នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ ជនសង្ស័យចំនួន៣ នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីរំលោភសម្លាប់យុវតីអាយុ១៥ម្នាក់ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើតាមការផ្សាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចបានអះអាងថា ជនសង្ស័យទាំង៣នាក់ បានដាក់ថ្នាំងងុយដេកក្នុងភេសជ្ជៈឱ្យជនរងគ្រោះផឹក រួចរំលោភសម្លាប់និងប្លន់យកទ្រព្យសម្បិត្តិ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥។

បច្ចុប្បន្នជនទាំង៣នាក់នេះ ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង