ក្រសួងប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដក្នុងសហគមន៍ថ្មី ១១ នាក់ និង មានអ្នកជាសះស្បើយ ៦ នាក់
នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចេញសេចក្តីជូនព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ-១៩ សម្រាប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នៅក្នុងប្រទេសកម្ពុជា។
តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា តួលេខអ្នកឆ្លងក្នុងថ្ងៃនេះ គឺមានករណីឆ្លងថ្មីចំនួន ១១ នាក់ ករណីជាសះស្បើយថ្មី ០៦ នាក់ និង ករណីស្លាប់ ០ នាក់ ខណៈនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ម្សិលមិញនេះ ក្រសួងបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១២ នាក់ ក្នុងសហគមន៍ ដែលនាំឱ្យ ២ ថ្ងៃជាប់គ្នានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ២៣ នាក់ ជាករណីឆ្លងក្នុងសហគមន៍។
គិតត្រឹមតួលេខថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៩ ៤៤៤ ករណី ជាសះស្បើយសរុប ១៣៦ ៣១៥ ករណី ស្លាប់សរុប ៣ ០៥៦ ករណី ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ២១ ២៤៦ ករណី និង ករណីឆ្លងក្នុងសហគមន៍សរុបចំនួន ១៧ ៦១៤ ករណី៕