ទីប្រឹក្សាសម្ដេចតេជោ នាំយកបន្លែ៣០តោន គ្រឿងទេស សម្ភារផ្ទះបាយ និងថវិកាមួយចំនួន ផ្តល់ដល់កងទ័ពជួរមុខ

(ព្រំដែន)៖ ស្របពេលជាតិយើងបាននិងកំពុងទទួលរងមហិច្ឆតាឈ្លានបូរណភាពទឹកដីអំពីជាតិសាសន៍ជិតខាង ដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន ប្រជាពលរដ្ឋគ្រប់រូបបានរួបរួមគ្នាគោរពតាមគោលនយោបាយការពារជាតិ ការពារបូរណភាពទឹកដី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមានការសាទរគាំទ្រ និងចូលរួមយ៉ាងពុះពោរ ស្ម័គ្រចិត្តក្នុងការជួយឧបត្ថម្ភទាំងកម្លាំកាយកម្លាំងចិត្ត កម្លាំងទ្រព្យដល់បងប្អូនកងយោធពលខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់យកទ្រូងឈរជើរតាមបន្ទាត់ព្រំដែនចាំទប់ទល់ការឈ្លានពានពីពួកទ័ពសៀម។

ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ ក៏មានកាតព្វកិច្ចជួយឧបត្ថម្ភដល់អ្នកសរភូមិមុខផងដែរ។

នៅពេលថ្មីៗនេះលោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត សែម សារឿន ព្រមទាំងក្រុមការងារ បាននាំយក បន្លែ៣០តោន គ្រឿងទេស១ចំនួន សម្ភារប្រើប្រាស់ និងថវិកាបានមកពីបងប្អូន ប្រជាសហគមន៍កោះមាសបាននាំយកទៅជូនដល់ដៃកងទ័ពជួរមុខយើងនៅបញ្ជាការដ្ឋានអង្គរក្សដើម្បីធ្វើការចែកចាយបន្តទៅតាមអង្គភាពផ្សេងៗ ដែលមានឧត្តមសេនីយ៍ឯក មេបញ្ជាការទិស ឧត្តមសេនីយ៍ទោ វង្ស សុភក្ត្រ តំណាងបញ្ជាការដ្ឋានអង្គរក្ស ឧត្តមសេនីយ៍ត្រី និងនាយទាហាន នាយទាហានរង ពលទាហាន ពលទាហានរងយ៉ាងច្រើនកុះកររង់ចាំទទួលស្វាគមន៍គណៈប្រតិភូ។

ស្ថិតក្នុងពិធីប្រគល់-ទទួលបន្លែ គ្រឿងទេស និងថវិកានារលៀលថ្ងៃនោះ លោកបណ្ឌិត ហ៊ុន សុខា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូល និងសួងសួងដល់អស់វត្ថុសក្តិសិទ្ធិឲ្យជួយឃុំគ្រងការពារបញ្ជៀសនូវ រាល់ភយន្តរាយផ្សេងៗពីពពួកចោវង្វេងប្រវត្តិសាស្ត្រដែលចិញ្ចឹមចិត្តចង់លេបត្របាក់យកបូរណៈភាពទឹកដីនៃដូនតាខ្មែរបន្សល់ទុកមក។

ឧត្តមសេនីយ៍ឯក មេបញ្ជាការទិស ក៏បានថ្លែងអំណរគុណលោកបណ្ឌិត ហ៊ុន សុខា បងប្អូនប្រពលរដ្ឋសហគមន៍កោះមាស និងសប្បុរសជនទាំងអស់ដែលបានជួយដល់បងប្អូនអ្នកសមរភូមិមុខ។ យ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋខ្មែរសមរភូមិក្រោយ នឹងនៅកៀកកិតជិតបងប្អូនវរកងទ័ពយើងជានិច្ច។

ក្រោយពេលកម្មវិធីបានបញ្ចប់លោកបណ្ឌិត ហ៊ុន សុខា បានបញ្ជាក់ថា លោកក៏អាចស្លៀកពាក់ដូចបងប្អូននាយទាហាន ពលទាហានផងដែរ ដើម្បីកាន់អាវុធប្រយុទ្ធតតាំងជាមួយខ្លាំងឈ្លានពានទឹកដីប្រសិនបើដល់ដំណាក់កាលត្រូវចូលរួម៕

អត្ថបទដែលជាប់ទាក់ទង