កិច្ចប្រជុំ ពិនិត្យលើស្ថានភាពអប់រំតាមខេត្តជាប់ព្រំដែន និងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការអប់រំនៅតាមខេត្តជាប់ព្រំដែនថៃ និងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
កិច្ចប្រជុំខាងលើ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងមានការចូលរួមពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ ២៥រាជធានី-ខេត្ត តាមរយៈប្រព័ន្ធអនឡាញផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយមានគោលបំណងដូចជា៖
១. ការពិនិត្យរបាយការណ៍សង្ខេបនៃវិស័យអប់រំតាមបណ្តាលខេត្តកំពុងមានបញ្ហាផ្ទុះអាវុធ
២. ការពិនិត្យ ថ្លឹងថ្លែងលើស្ថានភាពជាក់ស្តែង រួមទាំងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
៣. ការពិនិត្យពីស្ថានភាពជាក់ស្តែងរបស់សិស្សដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសថៃ៕