អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖

បច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះដែលកងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាដោយនៅវេលាម៉ោង ៩:០៩នាទី គ្រឿងចក្រថៃបាន បន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី មានរថយន្ដថៃ ០១គ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាន និងលូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង៩:៥៣នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។

នៅវេលាម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀតបានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល ១៥ម៉ែត្រ នៅចំណុច និងបន្ដដាក់លូ និងកង់ឡាន ចូលលេណដ្ឋាន។

នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។ ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហា នេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃ​ដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួន​ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។

រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។

អត្ថបទដែលជាប់ទាក់ទង