ស្ដាប់ដំណេីររឿងដែលសម្រួលគ្នារួចហេីយ រឿងនេះគាត់ព្រមបញ្ចប់ហេីយ!
បន្ទាប់ពីមានការផ្សព្វផ្សាយ អំពីព័ត៌មានពាក់ព័ន្ធអំពេីហឹង្សានៅ ខារ៉ាអូខេ បឹងកក់ យប់ថ្ងៃទី៧ ឆ្លងចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដែលសង្ស័យលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាបជាអ្នកបង្ករនោះ ពេលនេះបានដោះស្រាយជាមួយជនរងគ្រោះក្រៅប្រព័ន្ធតុលាការចប់ហើយ ដោយលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាបបដិសេធមិនពាក់ព័ន្ធជាមួយគាត់ទេ ។
លោក ចាន់ ឃុង បានបញ្ជាក់ថា យប់នោះលោកពិតជានៅក្នុងហេតុការណ៍នោះមែន តែមិត្តភ័ក្តិលោកដែលផឹកស្រវឹងឈ្មោះ សុខ សោភ័ណ្ឌ បានឈរជជែកជាមួយនារីមេការរួចបានលេីកដៃប៉ះផ្ទៃមុខរបស់នារីរងគ្រោះ ហេីយនារីរងគ្រោះគិតថាគាត់ ប្រេីហឹង្សាក៏បានប្ដឹង សារព័ត៌មានអោយជួយចុះផ្សាយរកយុត្តិធម៌ ។
បន្ទាប់ពីបានផ្សាយរួច បុរសឈ្មោះ សុខ សោភ័ណ្ឌ ដែលស្រវឹងហេីយលេីកដៃប៉ះទៅលេីមុខនារីមេការបានចេញមុខមកសុំទោស នារីមេការ និងបានផ្ដល់ប្រាក់សងជំងឺចិត្តទៅនារីមេការមួយចំនួន ហេីយនារីមេការដែលមានឈ្មោះ ឡុង ស្រីណែត និងឈ្មោះ ប៊ុន ស្រីរ័ត្ន យល់ព្រមទទួលយកការសុំទោស និងទទួលយកប្រាក់សងជំងឺចិត្តនិងសន្យាឈប់ប្ដឹងផ្ដល់គ្នាចាប់ពីពេលនេះតទៅ ។