លោក ត្រាំ ពន្យារពេលដាក់ពន្ធគយលើចិនរយៈពេល ៩០ថ្ងៃបន្ថែម

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែកក្កដា បានប្រកាសពន្យារពេល ៩០ថ្ងៃបន្ថែម ដើម្បីដាក់ពន្ធគយលើចិន។ ការពន្យារពេលនេះ ធ្វើឡើងតែប៉ុន្មានម៉ោងមុនប៉ុណ្ណោះ ដែលកិច្ចព្រមព្រៀងចាស់ផុតកំណត់។
មុនពេលកិច្ចព្រមព្រៀងពន្ធគយរវាងអាម៉េរិក និងចិននៅខែឧសភាផុតកំណត់នៅថ្ងៃទី១២ ខែសីហា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដែលអនុញ្ញាតឱ្យព្យួរការដាក់ពន្ធគយដ៏ច្រើនសន្ធឹកលើចិន។

«ខ្ញុំបានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដែលបន្តផ្អាកដាក់ពន្ធគយលើចិនសម្រាប់រយៈពេល៩០ថ្ងៃបន្ថែម»។ លោក ត្រាំ បានសរសេរបែបនេះ នៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី១១ ខែសីហា។ ការព្យួរពន្ធគយនេះ នឹងបន្តអនុវត្តរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា។

ស្របគ្នានេះ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយពីសេចក្តីថ្លែងការណ៍រួមរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ដែលបានជួបគ្នានៅទីក្រុងស្តុកខុល ជុំវិញការបន្តព្យួរពន្ធគយទៅវិញទៅមក។

បើតាមសេចក្តីថ្លែងការណ៍នោះ ភាគីចិន នឹងបន្តព្យួរ ឬលើកចោលវិធានការទប់ស្កាត់មិនមែនពន្ធគយប្រឆាំងនឹងអាម៉េរិក ដូចដែលមានចែងក្នុងសេចក្តីប្រកាសនៅទីក្រុងហ្សឺណែវ នាពេលកន្លងទៅ។

នៅក្នុងខែឧសភា មន្រ្តីអាម៉េរិក និងចិន បានជួបគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ហើយកាលនោះ ប្រទេសទាំងពីរបានយល់ព្រមទម្លោះពន្ធគយជាង ១០០ភាគរយម្នាក់ ក្នុងរយៈពេល ៩០ថ្ងៃ។

ចាប់តាំងពីឡើងកាន់តំណែង លោក ត្រាំ បានដំឡើងពន្ធគយលើបណ្តាប្រទេសជាច្រើន ក្រោមហេតុផលអតុល្យភាពពាណិជ្ជកម្ម ការពារក្រុមហ៊ុនមានមូលដ្ឋាននៅអាម៉េរិក និងជំរុញឱ្យក្រុមហ៊ុននៅបរទេសទៅដាក់ក្រុមហ៊ុននៅអាម៉េរិកជាដើម៕

អត្ថបទដែលជាប់ទាក់ទង