ក្រសួងមុខងារសាធារណៈ ចេញញត្តិគាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ស្នើប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកជួយគាំទ្រ និងជំរុញការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឲ្យបានពេញលេញ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានចេញញត្តិគាំទ្រ និងសូមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្នើសុំឲ្យប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជួយគាំទ្រ និងជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។

ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងមុខងារសាធារណៈ បាននិងកំពុងតាម ដានដោយយកចិត្តទុកដាក់បំផុត លើស្ថានការណ៍ថ្មីៗ នៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ ដែលបាននិងកំពុងបង្កការគំរាមកំហែង ដល់សន្តិភាព និងស្ថិរភាព របស់ប្រទេសទាំងពីរ និងជាពិសេសប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សិទ្ធិ និងសេរីភាព ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋតាមបណ្ដោយព្រំដែន។

ក្រសួងមុខងារសាធារណៈ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ដែលបានបញ្ជាក់ពីខ្លឹមសាររបស់សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការស្នើសុំការគាំទ្រពី ឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ឯកឧត្ដម ស៊ី ជីពឹង ប្រធានាធិបតីចិន, ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក, ឯកឧត្តម អេម៉ាណូ អែល ម៉ាក្រុង ប្រធានាធិបតីបារាំង, ឯកឧត្តម អង់តូនីញូ ហ្គោតេរ៉ស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង លោកជំទាវ អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ ដើម្បីជំរុញការ អនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។

ខាងក្រោមនេះជាញត្តិរបស់ក្រសួងមុខងារសាធារណៈ៖

អត្ថបទដែលជាប់ទាក់ទង