សម្តេចតេជោ៖ ខ្ញុំពិតជាមានការខកចិត្ត ចំពោះអំពើមិនគប្បីរបស់ក្រុមលោកKO1 ដែលប្រព្រឹត្តអំពើជ្រុលនិយម
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំទើបបានមើលវីដេអូមានរយៈពេល
ជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។
ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើ
មិនគប្បីរបស់បងប្អូនទាំងនេះពិសេស
សម្រាប់លោកKO1តែម្តង។
ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់
គឺជាអំពើទៅហួសពីស្នេហាជាតិនិងជា
របៀបក្រុមនិយមជ្រុលហួសហេតុ។
ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើ
ពហិការមិនប្រើប្រាស់ទំនិញថៃមាន
ស្ទើរតែ៩៩ភាគរយទៅហើយមិនថា
ប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរ
នៅក្រៅប្រទេសនោះទេ។
ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរ
ដែលមានទំនិញថៃនៅសល់តើឲ្យពួក
គាត់យកទៅណា? ដុតបំផ្លាញចោល
ឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?ប្រសិនបើKo1មានប្រាក់សូម
យកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វ
ប្រសើរជាងដុតចោលដូចKo1បានធ្វើ
ដែលមានក្នុងវីដេអូនេះ។បើមនុស្សមិន
ទទួលទាន ទុកឲ្យសត្វសុីប្រសើរជាង
ដុតឬកំទេចចោល។
ខ្ញុំសូមឲ្យKo1បញ្ឈប់សកម្មភាពបែប
ឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹង
តម្លៃសិលធម៌ សុជីវធម៌ គុណធម៌និង
ភាពថ្លៃថ្នូររបស់ជាតិ។