សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសបន្ទាប់ពីពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៥០ឆ្នាំ របស់បងប្រុស ហ៊ុន កំសត់ ដោយបាននាំកូនប្រុសទៅមើលកន្លែងដែលសម្តេចបានកើតកាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ សម្តេចនហាបវរធិបតី បានរៀបរាប់ប្រាប់កូនប្រុសអំពីស្ថានភាពនៃការកើតរបស់សម្តេចថា នាពេលនោះពុំមានពេទ្យល្អដូចបច្ចុប្បន្នទេ គឺមានតែគ្រែឈើមួយនៅក្នុងអគារឈើតូចមួយប៉ុណ្ណោះ។
សម្តេចមហាបវរធិបតី ក៏បានបញ្ជាក់ដែរថា នៅពេលកើតនោះ មានតែលោកយាយ និងសម្តេចពីរនាក់ម្តាយកូនប៉ុណ្ណោះ ព្រោះលោកតា គឺសម្តេចតេជោ ពុំបាននៅជាមួយ។ សម្តេច ហ៊ុន ម៉ាណែត បានបង្ហាញពីការចងចាំដ៏ជ្រាលជ្រៅ និងការគោរពចំពោះឫសគល់របស់សម្តេចធិបតី ក៏ដូចជាការបណ្ដុះស្មារតីដល់កូនចៅជំនាន់ក្រោយឱ្យយល់ដឹងពីប្រវត្តិគ្រួសារ និងការតស៊ូកាលពីអតីតកាល។ នេះជាគំរូដ៏ល្អមួយក្នុងការរក្សា និងលើកតម្លៃដល់ប្រវត្តិសាស្ត្រផ្ទាល់ខ្លួន និងគ្រួសារ៕




