រឿងប្តីម្ចាស់ប្រ៊េនមួយលួចឆីកូនចៅឯង បានដឹងដល់ អ៊ឹម សុគន្ធា រហូតបង្ហោះសារយ៉ាងកក្រើក
ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បាន និង កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែករំលែក រហូតដល់មានការវែកញែកខ្លាំងជុំវិញការបង្ហោះរឿងរ៉ាវចចាមរ៉ាមដ៏ក្ដៅគគុកមួយទាក់ទងនឹងអ្នកក្នុងវិស័យអនឡាញ រវាងប្តីជាម្ចាស់ប្រ៊េន និង នារីជាកូនចៅម្នាក់។
តាមរយៈការបង្ហោះសារនោះ បានរៀបរាប់ពីនារីម្នាក់ត្រូវបានប្តីរបស់ម្ចាស់ប្រ៊េនល្បីមួយ ធ្វើឱ្យមានផ្ទៃពោះ និង បង្ខំឱ្យយកកូនចេញពីផ្ទៃ។ ស្របពេលផ្ទុះរឿងរ៉ាវចចាមរ៉ាមនេះឡើង លើបណ្ដាញសង្គមហ្វេសប៊ុកគេឃើញមានមហាជនអ្នកតាមដាន និង អ្នកគាំទ្ររបស់ម្ចាស់ប្រ៊េននីមួយៗ បានបង្ហោះចែករំលែក និង មានការបញ្ចេញមតិសួរនាំជុំវិញរឿងនេះទៅកាន់ម្ចាស់ប្រ៊េនរៀងៗខ្លួនទៀតផង។
ដោយឡែក ងាកទៅមើលហ្វេសប៊ុកផេករបស់អ្នកនាង អឹម សុគន្ធា ដែលជាម្ចាស់ប្រ៊េនដ៏ល្បីក្នុងវិស័យអនឡាញមួយរូបដែរ ក៏បានចេញបង្ហោះសារមួយជុំវិញរឿងរ៉ាវខាងលើនេះ ក្រោយពីមានការសួរនាំពីអ្នកគាំទ្រមួយចំនួន ព្រមទាំងមានអ្នកគិតថារឿងរ៉ាវនោះពាក់ព័ន្ធនឹងគ្រួសាររបស់អ្នកនាង។
យ៉ាងណាមិញ ចំពោះអ្នកនាង អ៊ឹម សុគន្ធា បើតាមការបង្ហោះលើហ្វេសប៊ុក អ្នកនាងបានឱ្យដឹងថាខ្លួនមិនបានឈឺក្បាលហាលថ្ងៃនឹងរឿងរ៉ាវនេះឡើយ ហើយថែមទាំងបានបង្ហាញឱ្យដឹងពីជីវិតប្ដីប្រពន្ធរបស់អ្នកនាង ដែលមានតែក្ដីស្រឡាញ់ ភាពជឿជាក់ និង ការអត់ឱនគ្នា គឺមិនអាចមានអ្នកទី ៣ មកបំផ្លាញជីវិតគ្រួសាររបស់អ្នកនាងឡើយ។
នេះជាសារទាំងស្រុករបស់អ្នកនាង អ៊ឹម សុគន្ធា បានសរសេររៀបរាប់លើគណនីហ្វេសប៊ុកខ្លួន ៖ «មានគេសួរខ្ញុំថា ដឹងរឿងហ្នឹងអត់…? CEO មានផ្ទៃពោះប៉ុន្មានអ្នកនៅស្រុកខ្មែរនេះ ហ៊ឺ តើបងគិតម៉េចដែររឿងហ្នឹង? រាល់ថ្ងៃនេះ រឿងក្នុងសង្គមបច្ចុប្បន្នមានច្រើនស្ទើររាល់ថ្ងៃ តែសួរថាតាមទាន់អត់ចែ?… ចង់ប្រាប់ថាតាមមិនទាន់ទេ ពីព្រោះរវល់ពេកធ្វើការផង ដើរលេងផង អ៊ីចឹងបានមិនសូវដឹងរឿងអីច្រើនទេ ហើយតែងតែមានគេឆាតសួរ ហើយប្រាប់បានដឹងរឿងខ្លះ តាមមិនទាន់ស្ទើរគ្រប់រឿង។ ហើយរឿងយប់មិញហ្នឹងមានគេឆាតសួរខ្ញុំដែរ ហើយខមិនខ្លះក៏ឃើញមានឈ្មោះខ្ញុំដែរ… ខ្ញុំក៏ជា CEO ម្នាក់ដែលកំពុងមានទម្ងន់ តែសួរថាប៉ះពាល់ផ្លូវអារម្មណ៍ខ្ញុំអត់? ចង់ប្រាប់ថា… អត់ទេបងប្អូនកុំបារម្ភ មើលតែរូបថតមួយសន្លឹកហ្នឹងទៅដឹងហើយចាសហ្វេនៗ។ ការស្រឡាញ់ប្ដីប្រពន្ធ ការជឿជាក់គ្នា ការអត់ឱនគ្នា គឺមិនអាចមានជនទី ៣ មកបំផ្លាញយើងបានទេ សូមកុំគិតច្រើនម៉ាក់ CEO ទាំងអស់ ខ្ញុំគិតថារឿងនេះមានមែនជារឿងពិតទេ អ្នកដែលសរសេរហ្នឹងមើលទៅដូចកើតរោគចិត្តទេ»៕



