ស្ថានភាព​ជួរ​មុខ ​មាន​សភាព​ស្ងប់ស្ងាត់ ​ខណៈកងកម្លាំងកម្ពុជាបន្តតាមដាន ​និងគោរព​បទ​ឈប់​បាញ់​

គិតត្រឹម​ម៉ោង ​៨ ​ព្រឹក​នេះ ​ស្ថានភាពជួរមុខមានសភាពស្ងប់ស្ងាត់ ​ខណៈកងម្លាំងរបស់កម្ពុជា​កំពុងបំពេញតួនាទី​​ដោយប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដាន​យ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យ ​និងគោរពនូវបទឈប់បាញ់ ​ដែលបានឯកភាពគ្នា​រវាងកម្ពុជា-ថៃ។

​លោកស្រី ម៉ាលី សុជាតា ​អ្នកនាំពាក្យក្រសួងការពារជាតិ ​មានប្រសាសន៍នៅថ្ងៃទី ​០១ ខែមករា ​ឆ្នាំ ២០២៦​ថា ​នៅក្នុងសេចក្ដីប្រកាសរួម​នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំ​ដែន​ទូរ​ទៅ​កម្ពុជា-ថៃ ​(GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងវិធានការកាត់​បន្ថយ​ភាព​តានតឹង ត្រង់ចំណុចទី៨ ភាគីទាំងពីរបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែង​ក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយ​មតិសាធារណៈអវិជ្ជមាន លើកកម្ពស់​កិច្ច​សន្ទនា​ដោយសន្តិវិធី។​

​រាជរដ្ឋាភិបាលកម្ពុជា ​កងម្លាំងប្រដាប់អាវុធ ​បញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់​ ស្មោះត្រង់ ​សុចរិត​ក្នុង​ការ​គោរព និងអនុវត្តពេញលេញនូវ​លខក្ខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ ​ដែលបាន​ចុះ​ហត្ថ​លេ​ខា​កាលពីថ្ងៃទី ២៨ ​ខែកក្កដា ​ឆ្នាំ ២០២៥ ​និងសេចក្ដីថ្លែងការណ៍រួម​ស្ដីពីកិច្ចព្រមព្រៀង​សន្តិ​ភាព​រវាង​កម្ពុជា-ថៃ ​ដែលភាគីទាំងពីរ​បានចុះហត្ថលេខា​កាលពីថ្ងៃទី ២៦ ​ខែ តុលា ​ឆ្នាំ ២០២៥, សេចក្ដី​ប្រកាសរួម​នៃកិច្ចប្រជុំពិសេសលើកទី ៣ និងគណៈម្មាធិការព្រំដែនទូរទៅព្រំដែន​កម្ពុជា-ថៃ ​ដែល​បាន​ចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗទៀត ​ដើម្បី​ឆ្ពោះ​ទៅការធ្វើឱ្យប្រសើរឡើងិវញ​ឱ្យបានឆាប់​រហ័ស ​និងវិលទៅរកប្រក្រតីភាព ​សន្តិភាព និងសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ​ដែលរស់នៅតាម​បណ្ដោយ​ព្រំដែននៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង